រដ្ឋមន្ត្រី ហួត ហាក់៖ ខ្លឹមចន្ទន៍ក្រស្នា ជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណិតសម្រាប់ទាក់ទាញភ្ញៀវទេសចរមូស្លីម ~ គេហទំព័រ ដំណឹងរាស្រ្ត
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

រដ្ឋមន្ត្រី ហួត ហាក់៖ ខ្លឹមចន្ទន៍ក្រស្នា ជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណិតសម្រាប់ទាក់ទាញភ្ញៀវទេសចរមូស្លីម

ចំនួនអ្នកទស្សនា : Views

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតជូន ឧកញ៉ាបណ្ឌិត ណាង សុធី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន THY HOLDING CO., LTD និងសហការី ចូលជួបពិភាក្សាការងារលើគម្រោងរៀបចំវត្ថុអនុស្សាវរីយ៍ប្រណិតដែលកែច្នៃឡើងពីខ្លឹមចន្ទន៍ក្រស្នា ដើម្បីធ្វើជាគ្រឿងក្រអូប គ្រឿងកែសម្រស់ សម្រាប់លក់ជូនភ្ញៀវទេសចរអារ៉ាប់។

ឧកញ៉ាបណ្ឌិត ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន THY HOLDING CO., LTD បានជម្រាបលោករដ្ឋមន្រ្តីពី ផែនការរបស់ក្រុមហ៊ុនដោយក្រុមហ៊ុនគ្រោងនឹងរៀបចំកែច្នៃខ្លឹមចន្ទន៍ក្រស្នាឲ្យទៅជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណិតសម្រាប់ភ្ញៀវទេសចរ និងគ្រោងបើកជាហាងលក់វត្ថុអនុស្សាវរីយ៍ប្រណិតដែលកែច្នៃពីខ្លឹមចន្ទន៍ក្រស្នា នៅក្នុងប្រទេសកម្ពុជា ព្រមទាំងគ្រោងរៀបចំទៅជាកសិ-ទេសចរណ៍ នាពេលខាងមុខ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីទាក់ទាញនូវភ្ញៀវទេសចរអារ៉ាប់មកទស្សនាកម្ពុជាឱ្យកាន់តែច្រើន ក្រសួងទេសចរណ៍ បាននិងកំពុងអនុវត្តផែនការទេសចរណ៍មូស្លីម ២០២៣-២០២៧ ក៏ដូចជាសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការជំរុញម្ហូបអាហារហាលឡាល់ និងស្តង់ដា Cambodia Muslim Friendly ។

ក្នុងន័យនេះ រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននាពេលកន្លងមក និងគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលនឹងជាតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍ ជាពិសេសនឹងចូលរួមជួយជំរុញទេសចរណ៍មូស្លីម និងទាក់ទាញភ្ញៀវទេសចរមូស្លីម។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនស្វែងរកការប្រឹក្សាផ្លូវច្បាប់ដើម្បីដំណើរការគម្រោងខាងលើស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

0 Comments:

Post a Comment

KKK
Share This