ថ្លែងក្នុងពិធីសម្ពោធផ្ទាំងគំនូរសន្តិភាព! ឯកឧត្តម ហ៊ុន ម៉ានី រំលឹកថា កូនខ្មែរគ្រប់រូបមិនភ្លេចការឈឺចាប់ក្នុងឆ្នាំ២០២៥ ឡើយ ~ គេហទំព័រ ដំណឹងរាស្រ្ត
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

ថ្លែងក្នុងពិធីសម្ពោធផ្ទាំងគំនូរសន្តិភាព! ឯកឧត្តម ហ៊ុន ម៉ានី រំលឹកថា កូនខ្មែរគ្រប់រូបមិនភ្លេចការឈឺចាប់ក្នុងឆ្នាំ២០២៥ ឡើយ

ចំនួនអ្នកទស្សនា : Views


Posted on ថ្លែងក្នុងពិធីសម្ពោធផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព» នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានលើកឡើងថា ទោះក្នុងកាលៈទេសៈណាក៏ដោយ កូនខ្មែរគ្រប់រូបមិនភ្លេចការឈឺចាប់ដែលកើតឡើងនៅឆ្នាំ២០២៥ នោះទេ។

ក្នុងន័យនេះ ការចងចាំមិនមែន ដើម្បីគុំគួននោះឡើយ ប៉ុន្តែជាការរំលឹកខ្លួនឯងជាប្រចាំថា កម្ពុជាត្រូវរួបរួម និងត្រូវប្រែក្លាយការឈឺចាប់ ការប្រមាថ ឲ្យទៅជាកម្លាំងសាមគ្គី ទន្ទឹមនឹងបន្តជំរុញការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយសន្តិវិធី។

ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ផងដែរថា ផ្ទាំងគំនូរនេះ បានបង្ហាញនូវស្លាកស្នាម នៃការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ដែលបានកើតមានឡើង ដែលនេះជាអ្វីដែលកម្ពុជាមិនបានជ្រើសរើស និងគ្មានជម្រើស។

ជាមួយគ្នានេះ វាបានបង្ហាញថា យើងទាំងអស់គ្នានៅទីនេះ មិនភ្លេចការលះបង់សាច់ស្រស់ឈាមស្រស់ និងពលិកម្មគ្រប់បែបយ៉ាងរបស់វីរយុទ្ធជនរបស់យើង ហើយមិនបានភ្លេចដែរ ចំពោះពលរដ្ឋប្រមាណជិត ៨ម៉ឺននាក់ ដែលជាជនភៀសសឹក មិនទាន់អាចត្រលប់ទៅគេហដ្ឋានរបស់ខ្លួនវិញបាននាពេលនេះ។

យ៉ាងណាមិញ ឯកឧត្តមបានរំលឹកថា ទោះបីជួបប្រទះការលំបាកយ៉ាងណា សូមបងប្អូន អ៊ុ ពូមីង ជនរួមជាតិខ្មែរទាំងអស់ បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ថែរក្សាឱ្យបាននូវឯកភាពជាតិ ដើម្បីឆ្លងផុតឧបសគ្គនានាទាំងអស់គ្នា។

ឯកឧត្តមបានលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរទាំងអស់ បន្តជឿជាក់ គាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅគ្រប់កាលៈទេសៈ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ និងដើម្បីអនាគតនៃកូនចៅជំនាន់ក្រោយរបស់យើង។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តួចផ្តើមគំនិតរៀបចំ និងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត រួមចំណែកធ្វើឲ្យគម្រោងនេះទទួលបានភាពជោគជ័យជាថ្មីម្តងទៀតនៅរាជធានីភ្នំពេញ បន្ទាប់ពីបានរៀបចំដោយជោគជ័យនៅខេត្តសៀមរាប៕

0 Comments:

Post a Comment

KKK
Share This