លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ~ គេហទំព័រ ដំណឹងរាស្រ្ត
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ចំនួនអ្នកទស្សនា : Views

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឳកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ។

នាឳកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបានថ្លែងថា «ថ្ងៃនេះ នាងខ្ញុំមានអារម្មណ៍រំភើបរីករាយក្រៃលែងព្រោះបានជួប សាកសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ជូនលោកតា លោកអ៊ំ លោកពូ ដែលជាសមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជា ក្នុងកម្មវិធីសប្បុរសធម៌របស់សមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីចែករំលែកក្តីស្រឡាញ់ ក៏ដូចជាចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦»។

សូមជម្រាបថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែមានវត្តមានជារៀងរាល់ឆ្នាំ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឳកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ៕

0 Comments:

Post a Comment

KKK
Share This