អភិបាលខេត្តកំពង់ស្ពឺ នាំអំណោយមនុស្សធម៌ចែកជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៤៤ខ្នងផ្ទះ នៅស្រុកឱរ៉ាល់
ចំនួនអ្នកទស្សនា : Views
ថ្ងែខែចេញផ្សាយ៖
April 21, 2026
www.dnr-news.info
សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ!
ចំនួនអ្នកទស្សនា : Views
ថ្ងែខែចេញផ្សាយ៖
April 20, 2026
www.dnr-news.info
(ភ្នំពេញ)៖ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមជាមួយសមត្ថកិច្ចចម្រុះ ធ្វើការល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងថ្ងៃទី៥ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទស្នាលពី បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលមកចូលរួមទស្សនានៅតាមបណ្តាទីតាំងនានាដែលបានរៀបចំពិធីកំសាន្តសប្បាយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រកបដោយមោទនភាព និងស្មារតីទទួលខុសត្រូវបំផុត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា កោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ការពារ សន្តិសុខជារួមនៅទូទាំងប្រទេសមានភាពល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ចំនួនអ្នកទស្សនា : Views
ថ្ងែខែចេញផ្សាយ៖
April 20, 2026
www.dnr-news.info
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ និងសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារ សន្តិសុខជារួមនៅទូទាំងប្រទេសមានភាពល្អប្រសើរ គ្រប់គោលដៅកំសាន្តសប្បាយ វត្តអារ៉ាម តំបន់ទេសចរណ៍ រមណីយដ្ឋាន និងកន្លែងប្រារព្ធពិធីសង្ក្រាន្ត នៅតាមរាជធានី-ខេត្ត បានដំណើរការទៅដោយរលូន និងមានសុវត្ថិភាព។
លោកជំទាវ ឃួន ឃុនឌី បើកការដ្ឋានសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់ស្វាយ
ចំនួនអ្នកទស្សនា : Views
ថ្ងែខែចេញផ្សាយ៖
April 18, 2026
www.dnr-news.info
លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអញ្ជើញក្នុងពិធីក្រុងពាលីបុកគ្រឹះ កសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ ស្ថិតក្នុងភូមិព្រៃព្រាល «ខ» ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។ ក្នុងនោះក៏មានការចូលពីលោក ទិត សុធា លោកស្រី យស ថានារី លោកស្រី លំ គន្ធារី លោក ហេង សុផល លោក អ៊ុត វណ្ណរ៉ា និងលោក លោកស្រី ជាសមាជិកគណបក្សស្រុកឃុំជាច្រើនរូបផងដែរ។
ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញ នៅមិនទាន់បិទបញ្ជប់នូវឡើយទេ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ នៅតែបន្តមកដើរលេងកម្សាន្តយ៉ាងច្រើនកុះករដដែល
ចំនួនអ្នកទស្សនា : Views
ថ្ងែខែចេញផ្សាយ៖
April 18, 2026
www.dnr-news.info
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី
ចំនួនអ្នកទស្សនា : Views
ថ្ងែខែចេញផ្សាយ៖
April 17, 2026
www.dnr-news.info
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខយ៉ាងជិតស្និទ្ធ ជាមួយអ្នកបើកបររថយន្តក្រុង និងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-កម្មការិនី ដែលត្រៀមខ្លួនធ្វើដំណើរវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ក្រោយពីបានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ នៅស្រុកកំណើតប្រកបដោយភាពសប្បាយរីករាយ។
២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ! ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដឹកនាំប្រជាពលរដ្ឋ និងយុវជន លេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ
ចំនួនអ្នកទស្សនា : Views
ថ្ងែខែចេញផ្សាយ៖
April 17, 2026
www.dnr-news.info
ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ឆ្នាំងរយៈពេល២យប់ ២ថ្ងៃកន្លងមកនេះបានបង្កនូវបរិយាកាសសប្បាយរីករាយដល់ប្រជាពល រដ្ឋនៅគ្រប់មូលដ្ឋាន ពិ សេសនៅក្រុងកំពង់ឆ្នាំងដែលមានអ្នកមកចូលរួមលេងកម្សាន្តរាប់ម៉ឺននាក់ ហើយបានប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព។
រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបង្សុកូលរាប់បាត្រព្រះសង្ឃ ១៥៩អង្គ ដើម្បីឧទ្ទិសដល់វីរកងទ័ព វីរនគរបាល និងបុព្វការីជនដែលពលីជីវិតដោយសារបុព្វហេតុជាតិមាតុភូម
ចំនួនអ្នកទស្សនា : Views
ថ្ងែខែចេញផ្សាយ៖
April 13, 2026
www.dnr-news.info
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ខិតជិតដល់ ឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ លោក លោកស្រី មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានរៀបចំពិធីបុណ្យទក្ខិណានុប្បទានបង្សុកូល និងរាប់បាត្រព្រះសង្ឃ ១៥៩អង្គ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នាសួនសម្ដេចតេជោ ក្រុងស្ទឹងសែន។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
ចំនួនអ្នកទស្សនា : Views
ថ្ងែខែចេញផ្សាយ៖
April 13, 2026
www.dnr-news.info
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឳកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំដល់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ បន្តនិរន្តរភាពយុទ្ធនាការថែមទៀត ក្នុងការបោសសម្អាត Online Scams នៅខេត្តកែប
ចំនួនអ្នកទស្សនា : Views
ថ្ងែខែចេញផ្សាយ៖
April 11, 2026
www.dnr-news.info
(កែប)៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ តំណាងឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធនៃខេត្តកែប បន្តចូលរួមឱ្យបានផុលផុសថែមទៀត ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាម (Online Scams) ដោយអនុវត្តទៅតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលប្រកាសដាក់អោយប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅថ្មីៗ អោយមានប្រសិទ្ធភាពខ្ពស់។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ!
ចំនួនអ្នកទស្សនា : Views
ថ្ងែខែចេញផ្សាយ៖
April 11, 2026
www.dnr-news.info
(ភ្នំពេញ)៖ នារសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
អនុប្រធានទី២រដ្ឋសភា ចែករំលែកបទពិសោធនៃការរៀបចំគោនយោបាយគាំពាសង្គម ដល់និវត្តជននៃអគ្គលេខាធិការដ្ឋានដ្ឋានរដ្ឋសភា
ចំនួនអ្នកទស្សនា : Views
ថ្ងែខែចេញផ្សាយ៖
April 10, 2026
www.dnr-news.info
តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចប្រធានរដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយ និវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនផ្នែកសាងសង់របស់ចិន ជួបសម្តែងការគួរសម
ចំនួនអ្នកទស្សនា : Views
ថ្ងែខែចេញផ្សាយ៖
April 10, 2026
www.dnr-news.info
នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា ក្រុមហ៊ុន China Communications Construction Company (CCCC) គឺជាក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសចិន ក្នុងវិស័យវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះមានឯកទេសខ្ពស់លើការសិក្សា ប្លង់រចនា និងការសាងសង់ស្មុគស្មាញ រួមមាន៖ ផ្លូវថ្នល់ ស្ពាន កំពង់ផែទឹកជ្រៅ និងផ្លូវរថភ្លើងល្បឿនលឿន៕






ថ្នាក់ដឹកនាំខេត្តបាត់ដំបង សំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ចំនួនអ្នកទស្សនា : Views
ថ្ងែខែចេញផ្សាយ៖
April 09, 2026
www.dnr-news.info
ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជួបសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
អភិបាលខេត្តសៀមរាប ណែនាំកងកម្លាំងទាំងអស់ ត្រូវពង្រឹងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ចំនួនអ្នកទស្សនា : Views
ថ្ងែខែចេញផ្សាយ៖
April 09, 2026
www.dnr-news.info
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំឲ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង ស្រុកទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តក្នុងខេត្តសៀមរាប នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខាងមុខនេះ។














